គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ សាំយ៉ុង បើកបុកម៉ូតូសណ្ដោងរុឺម៉ក ដឹកទឹកកក ពីក្រោយ បណ្ដាលអោយធ្លាក់ស្រែ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ Km ១២៩/១៣០ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។
បុរសដែលបើកម៉ូតូរុឺម៉កដឹកទឹកកកដែលរងរបួសធ្ងន់មានឈ្មោះ ឌឹម រតនា អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ក្រញូង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។
ចំណែករថយន្តបង្កហេតុ ម៉ាក សាំយ៉ុង ពណ៌ លឿង ពាក់ផ្លាកលេខ ព្រៃវែង ២B ៦៧៩៥ បើកបរដោយឈ្មោះ ប៉ែន លី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ព្រែកផ្តៅ ឃុំ ត្របែក ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ។

មុនកើតហេតុឃើញមានបុរសម្នាក់បាន បើកម៉ូតូរុឺម៉កដឹកទឹកកកមួយគ្រឿង ដោយធ្វើដំណើរ ពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ លឿង ពាក់ស្លាកលេខ ព្រៃវែង ២B ៦៧៩៥ បើកបរពីលិចទៅកើត ស្របទិសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលអោយធ្លាក់ស្រែទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចនគរបាលបានមកដល់ធ្វើការវាស់វែងនិងអូសយកមក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងអូសយកមករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង ចំណែកអ្នករបួសត្រូវបានដឹក មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕

អត្ថបទដែលជាប់ទាក់ទង