បុរសជនជាតិឡាវម្នាក់ ដែលនាំគ្រឿងញៀន មានទម្ងន់ជិត១០ គីឡូក្រាមចូលកម្ពុជា ត្រូវបានតុលាការខេត្តស្ទឹងត្រែង ឃុំខ្លួនដាក់ពន្ធនាគារ
ស្ទឹងត្រែង: កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បុរសជនជាតិឡាវម្នាក់ ដែលនាំគ្រឿងញៀន មានទម្ងន់ជិត១០ គីឡូក្រាមចូលកម្ពុជាត្រូវបានតុលាការខេត្តស្ទឹងត្រែងឃុំខ្លួនដាក់ពន្ធនាគារ ។
សមត្ថកិច្ចបង្ក្រាបបាន នៅចំណុច ស្ពានទី ២ នៃច្រក របៀងព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនសង្ស័យឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឡាវ ។ ក្រោយបង្ក្រាបសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងបទល្មើសគ្រឿងញៀនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសួររកអ្នកជាប់ពាក់ព័ន្ធរួចបញ្ជូនទៅតុលាការ។
តាមការធ្វើតេស្តបឋមវត្ថុតាងថ្នាំញៀនឃើញាថាគឺជាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១០ កញ្ទប់ធំ មានទម្ងន់ស្មើ ៩.៨៦៦,៥៦ ក្រាម ស្មើនឹងជិត ១០គីឡូក្រាម។ បញ្ជូនទៅតុលាការតំណាងអយ្យការបានចោទប្រកាន់បុរសជនជាតិឡាវនោះពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបន្តទៅចៅក្រមស៊ើបសួរ។ នៅល្ងាចថ្ងៃទី១៥ កុម្ភៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះសន្នឲ្យស្ថិតក្រោមការត្រួតពិនិត្យដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត៕