ឃាត់ខ្លួនមនុស្សប្រុសស្រីប្រាំបីនាក់ ពាក់ព័ន្ធបង្ខាំងមនុស្ស ជំរិតយកប្រាក់ បង្កការភ្ញាក់ផ្អើល
ភ្នំពេញៈ នៅ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សប្រុសស្រី៨នាក់ ត្រូវកម្លាំងព្រហ្មទណ្ទកំរិតស្រាលឃាត់ខ្លួន ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ព័ន្ធបង្ខាំងមនុស្សជំរិតទារប្រាក់។ ។ ទីតាំងយីហោសណ្ឋាគារ ខលល័រ មានបង្ខាំងមនុស្សជំរិតយកប្រាក់ទើបសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន ចូលឆែកឆេរ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួនប្រាំបីនាក់ ក្នុងនោះមានជនជាតិចិនបួននាក់ ស្រីម្នាក់ និងជនជាតិខ្មែរជាបុគ្គលិកបួននាក់ ដកហូតម៉ូតូចំនួនប្រាំពីរគ្រឿង។
ក្រោយប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌបាននាំខ្លួនមនុស្សប្រុសស្រីទាំងប្រាំបីនាក់បញ្ជូនទៅការិយាល័យជំនាញផ្នែកព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរចាត់ទៅតាមនិតិវិធី ចំណែកទីតាំងខាងលើបិទជាបណ្តោះអាសន្ន៕