លោកប្រធានាធិបតី Donald Trump កំពុងកាត់បន្ថយការចូលរួមរបស់លោក ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំងប្រាំពីរ ឬG7 នៅប្រទេសកាណាដា
សេតវិមានបាននិយាយកាលពីយប់ថ្ងៃចន្ទថា លោកប្រធានាធិបតី Donald Trump កំពុងកាត់បន្ថយការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំងប្រាំពីរ ឬG7នៅប្រទេសកាណាដា ដោយសារស្ថានភាពជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានសរសេរនៅលើបណ្ដាញសង្គម X ថាបញ្ហាជាច្រើនត្រូវបានសម្រេច ប៉ុន្តែដោយសារតែអ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា។លោកប្រធានាធិបតី Trump នឹងចាកចេញនៅយប់នេះ បន្ទាប់ពីអាហារពេលល្ងាចជាមួយបណ្ដាប្រមុខរដ្ឋ ៕