ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្វាយព្រះពរសម្តេចព្រះវររាជមាតាក្នុង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំនែះ ជា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។តាមប្រពៃណីចិន ត្រូវអបអរសាទរដូចជា ខួប ៩០ឆ្នាំ នៃការប្រសូតរបស់ហ្លួងម៉ែ។ ក្នុងនាម មន្ត្រីការទូតនៃស្ថានទូតចិនប្រចាំនៅកម្ពុជា សូមគោរពថ្វាយព្រះពរ ហ្លួងម៉ែ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយ៉ឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រទេសកម្ពុជា និងប្រជានុរាស្ត្រខ្មែរ ក្នុងការទទួលបានភាពរុងរឿង សុភមង្គលនិងសុខុមាលភាព ៕