ឃាត់បានយានយន្ដជាច្រេីនប្រភេទជាង ៧០០គ្រឿង អោយរុះរើចេញ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកទំនិញសំពីងសំពោង

ខេត្តតាកែវ ៖ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់បានយានយន្ដជាច្រេីនប្រភេទជាង ៧០០គ្រឿង ដេីម្បីធ្វេីការត្រួតពិនិត្យណែនាំអោយរុះរើចេញ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកទំនិញសំពីងសំពោងបន្តទៀត ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ ។
ប្រតិបត្តិការ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដតាកែវ ក្នុងអង្គប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការទប់ស្កាត់ និងលុបបំបាត់រថយន្ដដឹកទំនិញសំពីងសំពោងអោយអស់នៅក្នុងភូមិសាស្ត្រខេត្ដតាកែវ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដ បានចេញបញ្ជាឱ្យនគរបាលក្រុង-ស្រុកទាំង១០ និងផែននគរបាលសណ្ដាប់ធ្នាប់ ចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំពោះរថយន្តដឹកសំពីងសំពោង គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការត្រួតពិនិត្យឃាត់យានយន្តបានចំនួន ៦៨១គ្រឿង ក្នុងនោះរថយន្តធុនស្រាលចំនួន ៣៨៣គ្រឿង រុះរើ ២៤៥គ្រឿង កិច្ចសន្យា ១៣៨គ្រឿង រថយន្តធុនធ្ងន់ចំនួន ២៩៨គ្រឿង រុះរើ ១៥០គ្រឿង កិច្ចសន្យា ១៤៨គ្រឿង និងយានផ្សេងៗចំនួន ២៨គ្រឿង រ៉ឺម៉កម៉ូតូ ២៥គ្រឿង រុះរើ ២២គ្រឿង កិច្ចសន្យា ០៣គ្រឿង គោយន្តកន្ត្រៃ ០៣គ្រឿង រុះរើ ០១គ្រឿង កិច្ចសន្យា ០២គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង