រថយន្តស៊េរីទំនើបបុកជាម៉ូតូមួយគ្រឿង បណ្ដាលស្រីម្នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ ៖មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើបបុកជាមួយម៉ូតូមួយគ្រឿងនៅបណ្ដោយផ្លូវ 369 ក្នុងភូមិ កោះក្របី១ សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញនៅវេលាម៉ោង៥និង៥០ល្ងាច នាទី។
មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក់QBiXពណ៌ខ្មៅស្លាកលេខភ្នំពេញ៖1HF-2000បើកបរដោយស្ត្រីម្នាក់ឈ្មោះ ផុន ស្រីនី អាយុ៣៧ឆ្នាំបើកទិសដៅឆ្លងផ្លូវពីកើតទៅលិចជិតដល់ម្ខាងផ្លូវខាងស្ដាំដៃហើយ ក៏មានរថយន្តស៊េរីទំនើប១គ្រឿងម៉ាក់DeNZa ស្លាកលេខកម្ពុជា K.K.1919 ពណ៍ខ្មៅ ទិសដៅស្របទើសគ្នាពីកើតទៅលិចបណ្ដាលឲ្យទៅបុកម៉ូតូកំពុងឆ្លងកាត់ផ្លូវពីមុខពេញផ្នែកខាងឆ្វេងមួយទំហឹងបង្កឲ្យស្ត្រីម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យ។
ជំនាញចរាចរណ៍នៃអធិការខណ្ឌច្បារអំពៅបានចុះមកដល់ចំណុចទីតាំងធ្វើការវាស់វែងនិងកំណត់ហេតុ រថយន្តបង្កររងចាំធ្វើការសម្របសម្រួលនិងជនរងគ្រោះដើម្បីបញ្ចប់រឿង ៕