ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សានិងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា របស់អគ្គនាយកដ្ឋានរដ្ឋបាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សួស ប្រាថ្នា បានថ្លែងស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដៅថ្នាក់របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមយ៉ាងសកម្មបំពេញតួនាទីភារកិច្ចដោយសម្រេចលទ្ធផលការងារជាច្រើនគយរឱ្យកត់សម្គាល់ក្នុងមួយខែឧសភា ឆ្នាំ២០២៥នេះ។
បន្ទាប់មកឯកឧត្តម បានដាក់ជូនអង្គប្រជុំធ្វើការពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
បន្ទាប់ពីអង្គប្រជុំបានធ្វើការជជែកពិភាក្សា និងផ្ដល់យោបល់យ៉ាងផុលផុសរួចមកលើសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តមអគ្គនាយក ក៏បានធ្វើការបូកសរុបលទ្ធផលការងារ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗត្រូវសម្រេចក្នុងខែមិថុនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង