ឯកឧត្ដម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញចែកសម្ភារសិក្សា គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាដំរីផុង ខេត្តក្រចេះ
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញចែកកាបូប សម្ភារសិក្សា នំ គ្រឿងឧបភោគ បរិភោគ ជូនដល់សិស្សានុសិស្សជិត ៤០០នាក់ នៅសាលាបឋមសិក្សាដំរីផុង ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ៕