សៀវភៅសិក្សាចំនួន៣៣០០ក្បាល និងថវិការ ចំនួន១.៨៨០.០០០រ បានចែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាភូមិគរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភាឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតនិងភរិយា បាននាំយកសៀវភៅសិក្សាចំនួន៣៣០០ក្បាល និងថវិការ ១.៨៨០.០០០រមកចែកជូនសិស្សានុសិស្សចំនួន៤៥៤នាក់ និងលោកគ្រូ អ្នកគ្រូរួមទាំងម្តាយសិស្សានុសិស្សមួយចំនួនផងដែរ។ស្ថិតនៅសាលាបឋមសិក្សាភូមិគរ ក្នុងភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នាឱកាសនោះដែរក៏មានការចូលរួមពីលោក សុស សុខារិទ្ធ នាយកសាលាបឋមសិក្សាភូមិគរ លោកនូ សុវណ្ណារី ក្រុមប្រឹក្សាឃុំបូរ តំណាងលោកមេឃុំ លោកភូមិទាំង២ភូមិលោកគ្រូអ្នកគ្រូ និងមាតាបីតា អាណាព្យាបាលសិស្សបានចីលរួមផងដែ។
សុស សុខារិទ្ធ នាយកសាលាបឋមសិក្សាភូមិគរ បានឡើងគោរពរាយការណ៍ជូនឯកឧត្តមគណអធិបតីអំពីការកកើតសាលាបឋមសិក្សានេះនិងកសាងសមិទ្ធផលនានានៅក្នុងសាលាក្រោមម្លប់សន្តិភាព។ ក្នុងនោះលោកនូ សុវណ្ណារី ក្រុមប្រឹក្សាឃុំបូរតំណាងលោកមេឃ បានឡើគោរពរាយការណ៍ជូនឯកឧត្តមអំពីការកសាងសមិទ្ធផលនានានៅក្នុងសាលាដែលលោកមេឃុំបានជួយកសាងក៏ដូចជាមន្ត្រីសាលាឃុំក្នុងក៏មានសប្បរុសជនបានចូលរួមក៏សាងផងដែរ។ លោកក៏បានគោរពរាយការណ៍ជូនបន្ថែមអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងរបស់លោកនិងបញ្ហាសន្តិសុខសង្គមមានភាពល្អប្រសើ។
ក្រោយពីស្តាប់របាយការណ៍របស់លោកនាយកសាលាបឋមសិក្សា និងលោកក្រុមប្រឹក្សាឃុំរួច ឯកឧត្ដម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានសម្ដែងនូវការអបអរ សាទរចំពោះសមិទ្ធផលថ្មីៗក្នុងសាលាបឋមសិក្សាភូមិគរ ដែលស្ថិតក្នុងភូមិគរ ឃីសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទន្ទឹមនិងនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានស្នើដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនានា ដែលមាន ឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ និងគោរពសក្ការៈ ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូប ទទួលបាន ការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន។
លោក ឧត្តមសេនីយ៍ទោបានបន្ថែមថា យើងពិតជាមានមោទក:ភាពខ្លាំងណាស់ចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយពួកគាត់បានលះបង់នូវធនធានជាបន្តបន្ទាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនៅតាម សាលារៀន ដោយ ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលមាននៅកម្ពុជាដូចពេលបច្ចុប្បន្ន គឺកើតចេញពីកត្តានៃសុខសន្តិភាពរបស់ប្រទេសជាតិបើគ្មានសន្តិភាពទេនោះយើក៏គ្មានឱកាសកសាងសមិទ្ធផលផ្សេងៗដូចពេលនេះដែរ។
ឯឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាពពិតជាសំខាន់ ណាស់ជាមូលដ្ឋានគ្រឹះនៃអាយុជីវិតប្រជាជន សេដ្ឋកិច្ចជាតិជាអ្វីៗគ្រប់យ៉ាង ដែលត្រូវចាប់ផ្តើមពីសន្តិភាពទៅ ហេតុនេះសូមបងប្អូនចូលរួមរក្សាការពារសន្តិភាពឲបានជាដាច់ខាតជាមួយរដ្ឋាភិបាល គឺបន្តធ្វើយ៉ាងណាថែសុខភាពអនាម័យនិងបរិស្ថានបានល្អ កុំអោយមានបញ្ហាគ្រឿងញៀនក្នុងភូមិនិងកុំអោយមានក្មេងទំនើង និងវិស័យអប់រំ មានសាលារៀនអោយបាន សណ្ដាប់ធ្នាប់វិន័យល្អ។ល។ ដូច្នេះហើយសូមយើងទាំងអស់គ្នាចូលរួមក្នុងការថែរក្សាសុខសន្តិភាពនេះឱ្យបានជាប់ជានិច្ចនិរន្តន៍ ដើម្បីធ្វើការកសាង និងអវឌ្ឍន៍ប្រទេស ជាតិឱ្យទទួលបាននូវការរីកចំរើនរុងរឿងបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនប្រកបដោយថាមពល ដែលមានគោល នយោបាយដ៏មុតស្រួចនៅក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពល រដ្ឋឱ្យបានខ្ពង់ខ្ពស់ឡើង និងការកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវ បានពាំនាំយកសៀវភៅសិក្សាចំនួន៣៣០០ក្បាល និងថវិកា ចំនួន១.៨៨០.០០០រ បានចែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាភូមិគរ និងជូនថវិកាដល់មន្ត្រីសាលាឃុំសំបូរ លោកមេភូមិចំនួន២ភូមិនិងមាតាបីតាសិក្សដែលបានចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង