បង្ក្រាបករណីបំពានច្បាប់ក្នុងសកម្មភាពលួចម៉ូតូ

ខេត្តព្រះសីហនុ ៖ នៅ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រព្រឹត្តអំពើលួចម៉ូតូ (មិនបានសម្រេច) នៅចំណតម៉ូតូរបស់ហាង “អង្គរប៊ិច” ក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យ ឈ្មោះ ជា ខ្មៅ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ជនសង្ស័យបានប៉ុនប៉ងលួចម៉ូតូម៉ាក HONDA ZOOMER X ពណ៌ខៀវខ្ចី ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ តាកែវ 1M-1710 ដែលជារបស់ជនរងគ្រោះឈ្មោះ អ៊ាន សិត ភេទ ប្រុស អាយុ ២៧ឆ្នាំ បុគ្គលិកហាង “អង្គរប៊ិច” ។ ការលួចត្រូវបានមិត្តភក្តិរបស់ជនរងគ្រោះប្រទះឃើញ ហើយឃាត់ខ្លួនបានភ្លាមៗ នឹងប្រគល់ជូនសមត្ថកិច្ច ។
វត្ថុតាងចាប់យកបាន ម៉ូតូ HONDA ZOOMER X ចំនួន ០១គ្រឿង សោម៉ូតូ ០១ គ្រាប់ ។ ដោយបានទទួលអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចបានប្រគល់ម៉ូតូឱ្យម្ចាស់ដើមវិញ ។
បច្ចុប្បន្ននេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង