បង្ក្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មានករណីវាយគ្នា ដោយចេតនារវាងក្រុមវ័យក្មេងមួយកើតឡើងក្រោយសាលារៀនអូរ២ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន ៦នាក់ បានប្រើរណាកាប់ និងខ្សែក្រវាត់ ដេញវាយក្រុមជនរងគ្រោះឈ្មោះ សុខុន កែវឆវីន បណ្តាលឱ្យរងរបួសបែកចិញ្ចើមខាងឆ្វេង បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួន ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន ៤នាក់រួមមាន :
១-ឈ្មោះ ឌី ធៀនស៊ិង
២-ឈ្មោះ លាង ពិចិត្រ
៣-ឈ្មោះ ធឿន សាកាលីន
៤-ឈ្មោះ ហ៊ុន បញ្ញាបុត្រ
ចំណែកឈ្មោះ ឌី និង វត្ថា (ហៅក្រៅ បូ) នៅតែរត់គេចខ្លួន ។
សម្ភារៈវត្ថុតាងដែលបានចាប់យករួមមាន ទូរស័ព្ទ iPhone X ចំនួន ២គ្រឿង ។
សំណុំរឿងនិងវត្ថុតាង ត្រូវបានប្រគល់ឱ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនិតិវិធីច្បាប់ ៕