បុរសម្នាក់ ជិះម៉ូតូចេញពីលេងផ្ទះបងប្អូន រួចត្រឡប់ទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លា..ប់ ចំណុចក្បែស្តុបផ្សារទំនើបអុីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីរូបគេជិះម៉ូតូលឿនស្របពេលមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកគៀបណ្តាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ ចំណែកជនរងគ្រោះបោកក្បាលនៅនិងផ្លូវយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនា យប់ថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៥ ចំណុចក្បែរស្តុបផ្សារទំនើបអុីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHONDA CLICK ពណ៌ខ្មៅពាក់ផ្លាកលេខបន្ទាយមានជ័យ 1W-0858 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះជិះមកថល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមិនចាំម៉ាក មួយ គ្រឿងបានបេីកបរស្របគ្នាគៀរ ម៉ូតូជនរងគ្រោះបណ្ដាល ឲ្យ ដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រចំណែកឯម្ចាស់ម៉ូតូដួលបោក ក្បាលនៅនិងផ្លូវស្លាប់យ៉ាងអាណោចអាធ័ម រួច រថយន្ដ បានបន្តល្បឿនបេីករត់គេចខ្លួនបាត់ស្រមោលហើយភ្លាមនោះដែរក៏មានពលរដ្ឋធ្វើដំណើរឆ្លងកាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតផងដែរ។

សមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានរាយការទៅមន្ត្រីជំនាញចរាចរណ៍បន្តឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិករដ្ឋាននគរបាលដ្ឋានមានជ័យជាមកដល់សន្ន។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង