ករណីឃា..តក..ម្មដ៏សាហាវ! នារីជាគ្រូពេទ្យម្នាក់ ត្រូវបានគេស..ម្លាប់រឹតក នៅក្នុងបន្ទប់ជួល ហើយឃា..តក វិញ គឺជាមនុស្សប្រុសដែលនៅបន្ទប់ជិតគ្នា

កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅប្រទេសថៃ ដែលនារីជាគ្រូពេទ្យម្នាក់ត្រូវបានគេសម្លាប់រឹតកនៅក្នុងបន្ទប់ជួល ហើយឃាតកវិញ គឺជាមនុស្សប្រុសដែលនៅបន្ទប់ជិតគ្នា។

តាមព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះមានវ័យ ៣៦ ឆ្នាំ គឺជាបុគ្គលិកពេទ្យនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងនៅលើកោះសាមុយ ខេត្តស៊ុរ៉ាតថានី។ នាងត្រូវបានគេប្រទះឃើញថាដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន ក្នុងសភាពននលគក ស្លៀកតែខោក្នុងប៉ុណ្ណោះ រីឯនៅកវិញមានអាវយឺតកំពុងរឹតជាប់ ហើយនៅលើដងខ្លួនពេញដោយស្នាមជាំ។

ក្រោយពីការតាមដានស្រាវជ្រាវប៉ូលិសបានរកឃើញថា ជនដៃដល់គឺជាមនុស្សប្រុសដែលនៅជាន់បន្ទប់ជួលជាមួយនាង។ គេបានផ្លោះចូលទៅតាមបង្អួចដែលនាងតែងតែបើកចោលឱ្យឆ្មាចេញ ហើយក៏បានបង្កហេតុ រួចក៏បានចេញមកវិញ និងបានលួចយកឡាននាងបើកគេចខ្លួនបាត់។ ដោយឡែក ពេលនេះប៉ូលិសកំពុងប្រមូលភស្តុតាង និង តាមចាប់ខ្លួនជនដៃដល់យកទៅដាក់ទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង