កងទ័ពកម្ពុជា និងចិន បាននិងកំពុងធ្វើ “សមយុទ្ធនាគមាសឆ្នាំ២០២៥”

កងទ័ពកម្ពុជា និងចិន បាននិងកំពុងធ្វើ “សមយុទ្ធនាគមាសឆ្នាំ២០២៥” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សូមប្រជាពលរដ្ឋ កុំមានការភាន់ច្រឡំ ពេលលឺសម្លេងកាំភ្លើង រួមជាមួយនឹងការចល័តទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងយន្ដហោះចម្បាំងនៅលើអាកាស ព្រោះសកម្មភាពទាំងនេះ គ្រាន់តែជាការធ្វើសមយុទ្ធយោធាតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង