ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសចំនួន ៤ករណី ជាបន្តបន្ទាប់
ខេត្តព្រះសីហនុ ៖ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសចំនួន ៤ករណី ដូចជា៖
ករណីទី១ ៖ កើតឡើងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅបុរីគុជអាស៊ី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម ហាន និងបានប្រគល់ម៉ូតូជូនជនរងគ្រោះឈ្មោះ សេង វិរៈ ត្រឡប់ទៅវិញ ។
ករណីទី២ ៖ កើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅឆ្នេរពយជំទាវម៉ៅ សង្កាត់បិតត្រាំង ។ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះ ចាន់ កក្កដា និងឈ្មោះ ណេង វីរៈ និងបានប្រគល់ម៉ូតួជូនជនរងគ្រោះឈ្មោះ ស៊ី អាល់កាស៊ះ ត្រឡប់ទៅវិញ ។
ករណីទី៣ ៖ កើតនៅអគារទុកចោល ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ។ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ មានឈ្មោះ ខុម សុខុន និងឈ្មោះ គីម មិនា បានគាស់លួចទ្រព្យសម្បត្តិ (បង្អួច ទ្វារ ទុយោទឹក) ហើយត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាងពាក់ព័ន្ធ មួយចំនួន ។
ករណីទី៤ ៖ បទហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក)
កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅម្តុំស្តុប៥០២ សង្កាត់លេខ៤ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធនឹងករណីវាយគ្នារវាងក្រុមក្មេងស្ទាវពីរក្រុម ។ ករណីនេះកំពុងស្ថិតក្រោមការស៊ើបសួរ និងបន្តនិតិវិធីទៅសាលាដំបូងខេត្ត ។
ស្នងការដ្ឋាននគរបាលខេត្តបន្តពង្រឹង និងពង្រីកផែនការយុទ្ធសាស្រ្តបន្ថែម ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វេីការសហការយ៉ាងជិតស្និទ្ធជាមួយយសមត្ថកិច្ចដោយជួយជូនដំណឹងព័ត៌មានអំពីសកម្មភាពសង្ស័យតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline ០៩៧ ៧៧៨ ០០ ០៨ ) ឬមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតបំផុត ៕