គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងនៅ យប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ ទល់មុខវត្តទួលទំពូងផ្លូវម៉ៅសេទុងកែងផ្លូវ១៣៥សង្កាត់បឹងកេងកងទី៣ ខណបឹងកេងកងរាជធានីភ្នំពេញ ។
រថយន្តLEXUS RX300មួយគ្រឿង ខណៈ អ្នក បេីក បរ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុុកនិងរថយន្តTOYOTA ALPHARD ដែលបេីកបត់ឆ្លងផ្លូវពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត ។

មុនពេលកេីតហេតុ គេបានឃើញ បុរសជាជនជាតិចិនម្នាក់ បានបេីករថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ 2370 បេីកធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេងទុងទិសដៅពី ត្បូងទៅជេីង លុះមកចំនុចកេីតហេតុ រថយន្ដបានបត់ឆ្វេងឡើងទៅផ្លូវ១៣៥តែគាប់ជួនពេលនោះ ក៏ស្រាប់តែបុរសម្នាក់ជាជនជាតិខ្មែរ បានបេីករថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ 9408 បានបេីកធ្វើដំណើរតាមក្នុងទិសដៅស្របគ្នាល្បឿនលឿន ហ្រ្វាំងមិនទាន់ជ្រុលទៅបុុកនិងរថយន្ត ALPHARD ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ALPHARD ជ្រុលទៅបុុកនិងឃឿនចិញ្ចើមផ្លូវ បែកកង់មុខចំហៀងខាងស្តាំ និងរថយន្តខូចខាតខ្ទេចផែ្នកខាងក្រោយតែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែកខាងរថយន្ត LEXUS វិញរងការខូចខាតខ្ទេចផែ្នកខាងមុខយ៉ាងដំណំតែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សដូចគ្នា ។
ក្រោយមកក៏មានតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្តALPHARD ទាមទារអោយយកទៅជួសជុលអោយវិញ តែខាងរថយន្ត LEXUS អោយសំណង២០០០ដុល្លារ ។
ក្រោយកេីតហេតុ ដោយសារតែការដោះស្រាយគ្នាមិនត្រូវសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅវាស់វែងយកទៅរក្សាទុករងចាំដំណោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង