នារីម្នាក់ សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការ ពីនាយទាហ៊ានម្នាក់បោះបង់ចោលកូន ទៅមានស្រីផ្សេង

ភ្នំពេញ ៖ បុរសម្នាក់ដែលជានាយទាហ៊ានត្រូវបាននារីម្នាក់សម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំអោយតុលាការចេញដីកាសម្រេច នឹងជួយរកយុតិធម៌អោយនាងផងបន្ទាប់ពីនាយទាហ៊ានរូបនេះរសនៅជាមួយនាងរហូតបានកូនស្រីម្នាក់ហើយបែជាមិនជួយចិញ្ចឹមថែមទាំងទៅលួចមានស្រីផ្សេងផ្ដាច់ការទំនាក់ទំនងជាមួយនាងនឹងកូនទៀផង។
បើតាមការរៀបរាប់ពីនារីរងគ្រោះម្នាក់ឈ្មោះផាម៉េងលីភេទស្រីអាយុ២៦ឆ្នាំស្នាក់នៅផ្ទះជួលភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានប្រាប់អោយដឹងថា÷
កាលពីឆ្នាំ២០២៣នាងបានបម្រើការនៅភោជនីយដ្ឋានមួយក្នុងសង្កាត់ឬស្សីកែវក៏បានជួបជាមួយបុរសម្នាក់ដែលជានាយទាហានឈ្មោះអេដែនភេទប្រុសអាយុ៣២ឆ្នាំស្នាក់នៅភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញបុរសដែលជានាយទាហានរូបនេះបានចូលមកហូបចុកនៅក្នុងហាងដែលនាងបម្រើការនៅទីនោះហើយក៏បានលួងលោមសុំស្រឡាញ់នាងជាច្រើនលើកច្រើនសា រហូតដល់នាងបាក់ចិត្តជ្រុលជ្រោះប្រគល់ខ្លួនប្រាណអោយនាយទាហ៊ានរូបនោះដោយគិតថាគេស្រឡាញ់នាងស្មោះព្រោះគេក៌មិនទានមានប្រពន្ធនៅឡើយដែរ។ចាប់តាំពីពេលនាងមានទំនាក់ទំនងជាមួយនឹងនាយទាហានរូបនោះមកមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ
រហូតដល់នាងមានផ្ទៃពោះសម្រាលបានកូនស្រីម្នាក់កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នៃ២០២៤មានឈ្មោះ
ដែនលីភិងភេទស្រីពេលនេះកូនស្រីនាងមានអាយុ៧ខែហើយ។

នារីរងគ្រោះបានបន្ដរៀបរាប់បន្តទាំងទឹកភ្នែកថា បន្ទាប់ពីនាងបានសម្រាលកូនបាន៣ខែរួចមកស្រាប់តែនាយទាហានរូបនេះហាក់បីជាប្លែកផ្ដាច់ទំនាក់ទំនងជាមួយនាងខលក៏មិនលើកឆាតក៏មិនតប។រហូតថ្ងៃមួយនាងបានឃើញបុរសដែលជានាយទាហានរូបនេះបានទាក់ទងជាមួយនារីផ្សេងនៅក្បែរបន្ទប់ជួលរបស់នាងធ្វើឲ្យនាងចុកឈាម។នាងបានព្យាយាមទំនាក់ទំនងទៅបុរសដែលជានាយទាហានរូបនោះជាច្រើនលើកជាច្រើនសារតារយះតេឡេក្រាមហើយចង់ប្រាប់ថា ប្រសិនបើនាយទាហានរូបនេះឈប់ទាក់ទងជាមួយនាងទៀតហើយនោះសូមឱ្យគាត់ជួយចេញលុយដើម្បីចិញ្ចឹមកូនស្រីម្នាក់នេះផងព្រោះនាងពុំមានលទ្ធភាពចិញ្ចឹមកូននេះទេ តែបុរសដែលជានាយទាហានរូបនេះចូលស្ដាប់ឆាតរបស់នាងហើយពុំបានឆ្លើយតបមកវិញទេ។
ជារៀងរាល់ថ្ងៃនាងតែងតែឃើញបុរសដែលជានាយទាហានរូបនេះអង្គុយផឹកកាហ្វេនិងចេញចូលបន្ទប់របស់ស្រីកំណាន់របស់គាត់ជាញឹកញាប់ប៉ុន្តែនាងគ្មានសិទ្ធិអ្វីនឹងរករឿងដល់រូបគាត់ទេពីព្រោះនាងជាប្រពន្ធមានកូនពុំបានរៀបការ។ដោយអស់សង្ឃឹមនៅក្នុងជីវិតកាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥
នាងក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំឲ្យតុលាការជួយរកយុត្តិធម៌ដល់រូបនាងនិងកូនឲ្យបុរសជានាយទាហានរូបនេះជួយចេញលុយដើម្បីចិញ្ចឹមកូនស្រីម្នាក់នេះផងព្រោះនាយទាហានរូបនេះមិនដែលបានបំពេញកាតព្វកិច្ចជាឪពុកនោះទេ។
ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានរបស់យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីនាយទាហានរូបនេះបានទេ។ ក្រុមការងារបានទូរស័ព្ទទំនាក់ទំនងច្រើនដងហើយខលចូល តែគាត់ពុំបានទទួល(ខលចូលមិនលើក)៕

អត្ថបទដែលជាប់ទាក់ទង