នារីស្រស់ស្អាតម្នាក់ បេីករថយន្ដ MG បុកជាមួយរថយន្ដ TOYOTA Prius បណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបន្ថែម
ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់បេីករថយន្ដ MG ពាក់ផ្លាកលេខ ភ្នំពេញ 2BR-3772 បេីកបុកជាមួយរថយន្ដ TOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2BU-0987 បណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបន្ថែម។
ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាយវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕