ការបោះឆ្នោតនៅសិង្ហបុរី៖ លទ្ធផលបឋម បង្ហាញថា គណបក្សកាន់អំណាច PAP កំពុងឈានទៅរកជ័យជម្នះ
(សិង្ហបុរី)៖ ការរាប់សន្លឹកឆ្នោតកំពុងដំណើរការ ខណៈដែលសិង្ហបុរីកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតសកលរបស់ខ្លួន ដែលជាការធ្វើតេស្តលើកដំបូងសម្រាប់នាយករដ្ឋមន្ត្រី លោក Lawrence Wong។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥។
យោងតាមលទ្ធផលបឋម គណបក្សកាន់អំណាច Singapore’s People’s Action Party (PAP) កំពុងនាំមុខគេនៅក្នុងការរាប់សន្លឹកឆ្នោត។ ការរាប់សន្លឹកឆ្នោតនៅមណ្ឌលចំនួន ១៥ក្នុងចំណោមមណ្ឌលបោះឆ្នោតចំនួន ៣២ បង្ហាញថាគណបក្ស PAP បានឈ្នះទាំងអស់។ ចំណែក គណបក្សប្រឆាំង Workers’ Party បានឈ្នះក្នុងមណ្ឌលបោះឆ្នោតមួយ ដែល ៥អាសនៈនៅក្នុងសភា។
គួរបញ្ជាក់ថា ប្រហែល ៨២ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោត បានមកធ្វេីការបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលលើកទី ១៤របស់ប្រទេសសិង្ហបុរី នាថ្ងៃសៅរ៍ ទី៣ ខែឧសភានេះ។ តាមនាយកដ្ឋានបោះឆ្នោតសិង្ហបុរី (ELD) ប្រជាជនសិង្ហបុរីចំនួន ២ ១៦៤ ៥៩៣នាក់បានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ១ ២៤០នៅទូទាំងប្រទេស៕