ឧត្តមសេនីយ៍ឯក ណុប នរិន្ទ កោតសរសើរចំពោះការខិតខំធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិ ដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យបើកប្រអប់សំបុត្រតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ស្ទឹងបត់ អូរស្មាច់ ជាំ និងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប នៃនាយកដ្ឋានច្រកទ្វារទី១។
ជាមួយគ្នានេះដែរ ឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក ដលដល់បងប្អូនមន្រ្តីនគរបាលអន្តោប្រវេសន៍ផងដែរ។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារជំនាញ និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ព្រមទាំងបានណែនាំ និងក្រើនរំលឹក លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ ៕