អ្នកគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនកុះករ មកទិញសំបុត្រនៅអគារវឌ្ឍនៈ
អ្នកគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនកុះករមកទិញសំបុត្រនៅអគារវឌ្ឍនៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ក្លឹបកំពូលអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025) វគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជើងឯកបាល់ទាត់ជាតិកម្ពុជាពីររដូវកាលជាប់គ្នា ជាមួយក្លឹបជើងឯកបាល់ទាត់ជាតិតួកម៉េនីស្ថានពីរលើកជាប់គ្នា អេហ្វខេ អារកាដាហ្ក (FK Arkadag) នៅពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទីយប់៕