បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោមផ្ទះស្ថិតក្នុងភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ
តាកែវ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
នៅវេលាម៉ោង១៦:៥០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោមផ្ទះស្ថិតក្នុងភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
+លទ្ធផល ៖
-ឃាត់ខ្លួនជនសង្ស័យបាន១នាក់
ឈ្មោះ ង៉ែត ដារិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
+ដកហូតវត្ថុតាងរួមមាន៖
១. ម្សៅក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់ទម្ងន់៣,៤៥ ក្រាម។
២. ទូរស័ព្ទចំនួន២គ្រឿង
ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕