ជនស..ង្ស័យម្នាក់ ជិះកង់មកធ្វើសកម្មភាពលួចទូរស័ព្ទពីសន្តិសុខយាមនៅធនាគារមួយកន្លែង តែមិនបានសម្រេច
ភ្នំពេញ៖ នៅ ថ្ងៃទី២ ខែឧសភាឆ្នាំ ២០២៥ ជនសង្ស័យម្នាក់ជិះកង់មកធ្វើសកម្មភាពលួចទូរស័ព្ទដៃពីសន្តិសុខយាមនៅធនាគារមួយកន្លែង តែមិនបានសម្រេចត្រូវបានជនរងគ្រោះឃើញទាន់ ចាប់ក្របួចជាប់ ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់៧០ ចំណុចមុខធនាគារ ប្រៃសណីយ៍កម្ពុជា ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ តឿ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បាន សម្រាកនៅលើប៉ាវអុីមុខធនាគារច្រកចេញចូលកន្លែងកើតហេតុ ហើយបានលង់លក់មួយភាំង លុះដល់ម៉ោងកើតហេតុ ក៏លេចមុខជនសង្ស័យម្នាក់ជិះកង់មួយគ្រឿងបានមកធ្វើសកម្មភាពលួចទូរស័ព្ទដៃដែលគាត់ដាក់នៅក្បែរខ្លួន តែមិនបានសម្រេច ភ្លាមនោះរូបគាត់ក៏ភ្ញាក់ដឹងខ្លួនទាន់ក៏បានចាប់ជាប់ភ្លាមៗតែម្តង។ជនរងគ្រោះបានបន្តទៀតថា នៅមានបក្សពួកជនសង្ស័យពីរបីនាក់ទៀតដែលតែងតែមកធ្វើសកម្មភាពលួចនៅចំណុចទីតាំងកើតហេតុជាញឹកញាប់។
ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕