សមត្ថកិច្ចចាប់ខ្លួនប្រពន្ធដើមបានហើយ ពាក់ព័ន្ធករណីហិង្..សា ស..ង្ស័យជាករណីស្នេហាត្រីកោណ

ភ្នំពេញ ៖ នៅថ្ងៃនេះ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃេីញសកម្មភាពមនុស្សមួយក្រុមបេីករថយន្តដេញបុករថយន្តស្រី្តម្នាក់ និងនាំគ្នាប្រេីហឹង្សាទៅលេីសស្រ្តីម្នាក់នោះ( សង្ស័យស្នេហាត្រីកោណ ) លោកបានបញ្ជាឱ្យសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឡែកប្រពន្ធដេីមសមត្ថកិច្ចឃាត់ខ្លួនបានហេីយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីបានឃេីញសកម្មភាពមនុស្សមួយក្រុម បេីកឡានដេញបុកឡានស្រី្តម្នាក់ និងនាំគ្នាប្រេីហិង្សាទៅលេីស្រ្តីម្នាក់នោះ (សង្ស័យស្នេហាត្រីកោណ ) លោក ឧត្តមសេនីយ៍បានបញ្ជាអោយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឡែកប្រពន្ធដេីមសមត្ថកិច្ចឃាត់ខ្លួនបានហេីយ ៕

អត្ថបទដែលជាប់ទាក់ទង