ក្រុមឡានដឹកអង្គកាម មិនបានគ្រប់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យធ្លាក់ហុយ មកលើបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ នៅតាមបណ្ដោយផ្លូវជាតិលេខ (៥១) (រឿងឡានដឹកអង្កាមហុយនេះ មិនមែនទើបតែពេលថ្មីៗនេះទេ គឺមានតាំងពីយូរយារណាស់មកហើយ)
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ (៥១) រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ( ៥១) មានការមិនសប្បាយចិត្ត ចំពោះក្រុមឡានដឹកអង្គកាម ដែលពួកក្រុមឡានទាំងនោះ ដឹកអង្កាមមិនបានគ្រប់ឲ្យបានត្រឹមត្រូវ ធ្លាក់ហុយ ពេញផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវ (៥១) រួមទាំងបងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានធ្វើដំណើរ ហើយមានពេលខ្លះ គាត់ដោយសារតែការដឹកខ្ពស់ បានទាក់ទៅហ្នឹងខ្សែភ្លើង ថែមទៀតផង ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ( ៥១) ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលលោកបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ (៥១)
សូមសំណូមពរដល់អាជ្ញាធរ ដែលពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលឡានដឹកអង្កាមនឹងធ្វើការណែនាំ ក្រុមឡានទាំងនេះ សូមដឹក ជួយគ្រប ឲ្យបានត្រឹមត្រូវ ជៀសវាងហុយដល់ប្រជាពលរដ្ឋ និងហុយដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ រឿងឡានដឹកអង្កាមហុយនេះ មិនមែនទើបតែពេលថ្មីៗនេះទេ គឺមានតាំងពីយូរយារណាស់មកហើយ៕