ញាក់សាច់ណាស់! ទូកុងតឺន័រលោតចុះពីតួររថយន្តកុងតឺនរ័ ផ្អើលអ្នកធ្វើដំណើរតាមផ្លូវ
ខេត្តស្វាយរៀង ៖ អ្នកធ្វើដំណើរតាមដងផ្លូវមានការភ័យស្លន់ស្លោរ ក្រោយពីមានករណីទូកុងតឺន័រក្រឡាប់ធ្លា.ក់ពីលើរ៉ឺម៉កមកលើថ្នល់ ខណៈមនុស្សម្នាកំពុងធ្វើដំណើរតាមដងផ្លូវ ។ សំណាងល្អណាស់ ដែលមិនបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ទេ គ្រាន់តែម្នាក់ៗភ័យលោះប្រលឹងចេញស៊ីប្រលឹតអស់ហើយ ។
ករណីនេះ បានកើតឡើងនៅ ថ្ងៃទី៣០ មេសា ២០២៥ នៅលើកកំណាត់ផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិអូរឃុំថ្មី ស្រុកកំពង់រោទ៍ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជារថយន្តជនជាតិវៀតណាម រថយន្តសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ51R-006.66 (ស្លាកលេខវៀតណាម) បើកបរដោយជនជាតិវៀតណាម ឆ្លងដែនមកដឹងទំនិញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ដោយមិនមានការប្រុងប្រយត្ន័ដាក់ទូកុងតឺន័រលើរ៉ឺម៉កមិនចាប់ខ្ចៅបាឡុង ទើបបណ្តាលឲ្យផ្អៀងក្រឡាប់ធ្លាក់ពីលើរ៉ឺម៉កមកលើថ្នល់បែបនេះ សំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។
មហាជនសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តារឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពចំពោះក្រុមហ៊ុនរថយន្តដឹកទំនិញធុនធំ និងរថយន្តសណ្តោងរ៉ឺម៉កកុងតឺន័រដាក់ទំនិញលើសទម្ងន់ ហើយបើកបរល្មើសច្បាប់ចរាចរណ៍បើកបរគ្មានក្រមសីលធម៌ និងសុជីវធម៍ទេ ជាពិសេស អ្នកបើកបរជនបរទេស បង្កគ្រោះថ្នាក់ចរាចរដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរជាញឹកញាប់៕