ករណីឃា..តក..ម្ម ! កើតចេញពីភ្លើងប្រច័ណ្ឌ ប្ដីប្រពន្ធឈ្លោះប្រកែកគ្នាប្រតាយប្រតប់ រហូតឈានដល់ច្របាច់..ក..ស..ម្លាប់.ប្រពន្ធ

ស្រុកគិរីវង់÷ ថ្ងៃអង្គារ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នករណីឃាតកម្ម(ច្របាច់ក)១ករណីនៅចំណុចភូមិត្រពាំង់ស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោយបានទទួលព័ត៌មាន នៅវេលាម៉ោង១០:៥០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណេង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ(ប្តី) មានទីលំនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។
ករណីខាងលើបណ្តាលមកពីរជនសង្ស័យជាប្តីប្រចណ្ឌប្រពន្ធរបស់ខ្លួន ឈ្មោះ កែម លីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ ដោយបានវាយប្រតាយប្រតបគ្នាដោយប្រពន្ធបានខ្វាចខ្នងជនសង្ស័យចំនួន០២កន្លែង នឹងខាំខាងលើចុងដង្ហើមផ្នែកខាងស្តាំចំនួន០១កន្លែង ក្រោយមកជនសង្ស័យជាប្តីខឹងក៏បានច្របាច់កទៅលើជនរងគ្រោះបណ្តាលអោយថប់ដង្ហើមស្លាប់តែម្តង ។
សមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ និងកសាងសំណុំតាមនីតិវិច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង