ជនស..ង្ស័យម្នាក់ ធ្វេីសកម្មភាពឆ្កិះសោបន្ទប់ជួលបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមកទាន់ឃាត់ខ្លួន
ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុច ផ្ទះជួល ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។
ជនរងគ្រោះ ឈ្មោះ ប៊ាន បូរ៉ា ភេទប្រុស អាយុ 26 ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនសង្ស័យ ឈ្មោះ យ៉ាង សារ៉ាត់ (ហៅអាត់) ភេទប្រុស អាយុ 40 ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ កន្លែងការដ្ឋានសំណង់ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) មានសារភាពញៀន។
សមត្ថកិច្ចដកហូត លួសសរសៃ សម្រាប់ឆ្កឹះសោ ចំនួន ១
មេសោ សូឡិច ចំនួន ១។
មុនឃាត់ខ្លួនជនសង្ស័យមានបងប្អូនប្រជាពលរដ្ឋបានខលរាយការណ៍ទៅសមត្ថកិច្ចថា មានជនសង្ស័យកំពុងធ្វេីសកម្មភាពឆ្កិះសោបន្ទប់ជួលនៅទីតាំងខាងលេី ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកេីតហេតុភ្លាមៗនិងឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពទេីបឃាត់ខ្លួនតែម្តង។
ឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌកំបូលដេីម្បីចាត់ការតាមនីតិវិធី៕