សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ នៅលើពិភពលោកនេះគ្មានប្រទេសណាដែលមិនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនោះទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅលើពិភពលោកនេះគ្មានប្រទេសណាដែលមិនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនោះទេ។ រាជរដ្ឋាភិបាលបានគិតគូទាំងសុខភាព និងការងារដើម្បីបើកច្រកឱកាសការងារជូនបងប្អូនកម្មករ។
ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្នរោងចក្រសហគ្រាសដែលបានចុះបញ្ជីមានចំនួនសរុបជាង ៤៥.០០០សហគ្រាស ក្នុងនោះចំនួនកម្មករនិយោជិតកើនឡើងដល់ជាង ១,៨៥លាននាក់។
សម្ដេចបវរធិបតី បានបន្តថា ពីដើមឡើយការងារនៅតាមរោងចក្រមានការផលិតតែសំលៀកបំពាក់ប៉ុន្តែបច្ចុប្បន្នតាមរោងចក្រមានផលិតផលគ្រប់ប្រភេទរួមទាំងគ្រឿងបង្គំរថយន្តដែលបានផលិតនៅកម្ពុជាផ្ទាល់ជាមោទនភាពរបស់ប្រទេសយើង ៕

អត្ថបទដែលជាប់ទាក់ទង