ប្រតិបត្តិការស្រាវជ្រាវ រយៈពេល ៧២ម៉ោង ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ (ជាមុខសញ្ញា យ៉ាសកម្មករណីស្ទាក់វាយកំហែងយកម៉ូតូ (ប្ល..ន់) តាមដងផ្លូវ
ខេត្តកំពង់ស្ពឺ ៖ ប្រតិបត្តិការស្រាវជ្រាវ រយៈពេល ៧២ម៉ោង ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ (ជាមុខសញ្ញា យ៉ាសកម្មករណីស្ទាក់វាយកំហែងយកម៉ូតូ (ប្លន់) តាមដងផ្លូវ ។
ក្រុមជនសង្ស័យ បានធ្វើសកម្មភាពធាក់យកម៉ូតូ លើឈ្មោះ ហៀង ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ កាលពីថ្ងៃទី១៥ មីនា ២០២៥ វេលាម៉ោង២៣និង៥០នាទីយប់ នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ឃាត់មុខសញ្ញាបានជនសង្ស័យចំនួន ០៤នាក់ រួមនឹងវត្ថុតាង ម៉ូតូ ០២គ្រឿង (ម៉ូតូធ្វើសកម្មភាពប្លន់០១គ្រឿង និងម៉ូតូជនរងគ្រោះ០១គ្រឿង) ។
ជនសង្ស័យទាំង ០៤ នាក់ រួមមានឈ្មោះ ៖
១. ឈ្មោះ គិន ចាន់ណាប់ ភេទប្រុស អាយុ១៧ឆ្នាំ
២. ឈ្មោះ វ៉ាន់ ប៊ុនធា ហៅធឿន ភេទប្រុស អាយុ១៩ឆ្នាំ ទាំង០២នាក់ រស់នៅភូមិត្រពាំងផុងថ្មី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់) ។
៣. ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
៤. ឈ្មោះ រិន ចាន់ធូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ឃាត់ជនសង្ស័យទាំង៤នាក់ខាងលើនេះ ដោយបានការឯកភាពពីតំណាងអយ្យការ ផងដែរ ។ សមត្ថកិច្ចនគរបាលបានធ្វើការប្រគល់ម៉ូតូ ០១គ្រឿង ជូនជនរងគ្រោះ ដើម្បីប្រើប្រាស់វិញ រីឯមុខសញ្ញាបក្ខពួកចោរទាំង៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តរតាមនីតិវិធី ៕