ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ លាចាកសិក្ខាបទនៅថ្ងៃនេះ បន្ទាប់ពីសាងផ្នួសជិត៣០ឆ្នាំ
«តួនាទី និងភារកិច្ចនេះ ក៏មិនចប់ត្រឹមនេះដែរ មិនចប់ត្រឹមខ្ញុំករុណា អត្មាភាពលាចាកសិក្ខាបទត្រឹមនេះទេ ។ គឺតួនាទី និងភារកិច្ចនេះ នឹងនៅព្រះអង្គភិរ័ត ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ហើយខ្ញុំព្រះករុណា អត្មាភាពជាគ្រហស្ថ ក៏ប៉ុន្តែនៅចូលរួមសហការធ្វើកិច្ចការងារនេះបន្ត» ៕