Banner Detail Top

ប្តីប្រពន្ធ០២នាក់ ជិះម៉ូតូឌុបគ្នាសុខៗក៏ស្រាប់តែឈ្លោះគ្នា កើតជាជម្លោះទាស់ពាក្យសម្តីរហូតដល់ឈប់ម៉ូតូយកដែកកេះដុតម៉ូតូឆេះហ្មត់

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ កែងនឹងផ្លូវមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនកើតហេតុគេឃើញប្តីប្រពន្ធមួយគូបានជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខ ឌុបគ្នាតាមបណ្តោយផ្លូវ១១៨ ។ លុះឌុបគ្នាមកដល់ចំណុចកើតហេតុ បុរសជាប្តី ស្រាប់តែទាស់សម្តីគ្នាជាមួយនឹងប្រពន្ធ ខណៈនោះបុរសជាប្តីបានឈប់ម៉ូតូ រួចហើយបានស្រែកខ្លាំងៗដាក់ប្រពន្ធ ធ្វើអោយស្ត្រីជាប្រពន្ធខឹងចុះពីលើម៉ូតូ ។ បុរសជាប្តីបានយកដែកកេះមកដុតម៉ូតូ ដើម្បីគំរាមប្រពន្ធ ប៉ុន្តែគ្រាន់តែបើកគម្របធុងសាំង ក៏ស្រាប់តែឆាបចំហេះសាំង បណ្តាលអោយមានអណ្តាតភ្លើងឆេះម៉ូតូតែម្តង ។ ដោយឃើញដូច្នោះ ប្តីប្រពន្ធទាំង០២នាក់ក៏បានយកដីខ្សាច់មកបាច់ពន្លត់វិញ តែមិនរលត់ឡើយ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកទុយោមកជួយបាញ់ពន្លត់រហូតជាស្ថាពរ ។ ប៉ុន្តែទម្រាំតែបាញ់រលត់ ម៉ូតូដែលឆាបឆេះនេះ សល់តែគ្រោងឆ្អឹងបាត់ទៅហើយ ។
ហេតុការណ័នេះ ប្តីប្រពន្ធនេះបានបណ្តើរគ្រោងឆ្អឹងម៉ូតូយកផ្ទះវិញដោយសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង