Banner Detail Top

អ្នកសារព័ត៌មាន ដែលកាន់កាតក្រសួងព័ត៌មាន មានសិទ្ធិចុះយកព័ត៌មានគ្រប់កន្លែង (រាជធានី-ខេត្ត) ដោយមិនបាច់មានលិខិតបញ្ជាក់ពីអង្គភាព (លិខិតបេសកកម្ម ឬលិខិតឧទ្ទេសនាម)

ភ្នំពេញ៖ អ្នកសារព័ត៌មានដែលកាន់កាតក្រសួងព័ត៌មាន មានសិទ្ធិចុះយកព័ត៌មានគ្រប់កន្លែង (រាជធានី-ខេត្ត) ដោយមិនបាច់មានលិខិតបញ្ជាក់ពីអង្គភាព (លិខិតបេសកកម្ម ឬលិខិតឧទ្ទេសនាម) លើកលែងតែអង្គភាពសារព័ត៌មានណា ដែលមានភ្នាក់ងារប្រចាំនៅខេត្តនោះ។
នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី “វេទិកាសាធារណៈអ្នកសារព័ត៌មាន” កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីក្តាប់នូវសំណើ សំណូមពរ បញ្ហាប្រឈមរបស់បងប្អូនអ្នកសារព័ត៌មាន និងស្វែងរកដំណោះស្រាយ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ៤០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងព័ត៌មានកំពុងរៀបចំរដ្ឋធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណងរួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង