Banner Detail Top

ជន..ស..ង្ស័យ..៣នាក់ លួចម៉ូតូបាន៤ថ្ងៃ បងប្អូនជនរងគ្រោះប្រទះឃើញជនសង្ស័យ កំពុងបណ្ដើរជិះម៉ូតូនៅតាមផ្លូវ គ្រាន់តែជិះម៉ូតូមកសួរភ្លាមៗ ជន..ស..ង្ស័យ..នាំគ្នារត់ចោលម៉ូតូ ហើយបងប្អូនជនរងគ្រោះដេញ..ឃា..ត់..បានម្នាក់

ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ២០១១ ស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល ។
នៅមុនពេលកើតហេតុ ប៉ុន្មានថ្ងៃមុន ជនរងគ្រោះទុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅលាយស ដោយមិនចាំស្លាកលេខ ទុកនៅក្នុងផ្ទះ ជនសង្ស័យបានលួចយកម៉ូតូបានហើយគេចខ្លួនបាត់ ជនរងគ្រោះនិងឪពុកបានទៅដាក់ពាក្យបណ្ដឹងផងដែរ និងបានទៅលេងស្រុកកំណើតហើយ ។ លុះនៅវេលាម៉ោងកើតហេតុ បងប្អូនជនរងគ្រោះបានប្រទះឃើញម៉ូតូ របស់ប្អូនខ្លួនត្រូវជនសង្ស័យដែលមានគ្នា៣នាក់ដែលកំពុងបណ្ដើរម៉ូតូនៅតាមបណ្ដោយផ្លូវ២០១១ បងប្អូនជនរងគ្រោះមានការសង្ស័យបានជិះម៉ូតូទៅមើលហើយសួរនាំម៉ូតូនេះ ដូចម៉ូតូដែលត្រូវចោរលួចប្រមាណ៤ថ្ងៃមុន ខណៈដែលសួរនាំ ក៏ស្រាប់តែជនសង្ស័យទាំង៣នាក់បានរត់ចេញពីម៉ូតូ តែឃាត់បានម្នាក់សួរនាំ ជនសង្ស័យម្នាក់នេះ គាត់ថាគាត់អត់បានលួចទេ គឺគាត់ឱ្យមិត្តភ័ក្ដិគាត់ឈ្មោះអាខ្មៅជូនទៅផ្ទះដោយជូនពីផ្លូវផ្សារដីហុយទៅផ្ទះនៅម្ដុំពោធិ៍ចិនតុង តែខណៈពេលមិត្តភក្ដិឈ្មោះ អាខ្មៅ ជូនទៅផ្ទះដោយម៉ូតូអស់សាំង បាននាំគ្នាបណ្ដើរម៉ូតូទៅផ្ទះ ហើយជនសង្ស័យម្នាក់នេះមិនដឹងថា ម៉ូតូនេះទើបលួចបានមកទេ ចំណែកបងជនរងគ្រោះបានទាក់ទងទៅប្អូនប្រុសដែលនៅឯស្រុកឱ្យមកកន្លែងកើតហេតុដើម្បីប្តឹងសមត្ថកិច្ចនគរបាលផងដែរ ។ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍គោកឃ្លៀងនាំយកទៅសួរនាំចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង