Banner Detail Top

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមជួយសង្គ្រោះ និងអូប័រទៅអន្តរាគមន៍ជួយសង្គ្រោះ ប្រជានេសាទ២នាក់ ជួបឧបទ្ទវហេតុលិចទូក នៅខាងត្បូងកោះថាស

ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប័រ ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ជនរងគ្រោះចំនួន២នាក់ ដែលជាប្រជានេសាទ ក្នុងឧប្បត្តិវហេតុមានភ្លៀងកន្ត្រាក់បណ្តាលឲ្យទូកនេសាទចំនួនមួយគ្រឿង បានលិចកាលពីវេលាម៉ោងជាង៤ល្ងាច នៅចំណុច ខាងត្បូងកោះថាសប្រហែល ២០០០ម៉ែត្រ (២គីឡូម៉ែត្រ ) ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះទាំង២ មានឈ្មោះ៖ ទី១-ឈ្មោះ ម៉ិញ ផាច ភេទប្រុស ជនជាតិខ្មែរអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានស្រុកកំណេីតភូមិព្រែកពាយ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ គង់ ឌាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានស្រុកកំណេីតនៅភូមិភ្នំខ្វាវ ឃុំកំពង់ទឹក ខេត្តកែប ។
ជនរងគ្រោះខាងលើត្រូវបានក្រុមការងារសង្គ្រោះ GTVC របស់អ្នកឧកញ៉ាបញ្ជូនយកមកដល់ក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងនោះអ្នកឧញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភជាថវិកាចំនួន១លានរៀល ដល់ជនរងគ្រោះទាំង២នាក់ ដេីម្បីដោះស្រាយជីវភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង