Banner Detail Top

ឪពុកពិការជើងរយៈពេល៣ឆ្នាំ ហើយដេកនៅតែលើកន្ទេល ស្ត្រីចំណាស់ម្នាក់ បានកាន់រូបថតកូនប្រុស ជាមនុស្សគ បានបាត់ខ្លួន កាលពីរសៀលថ្ងៃទី២ ឧសភានេះ

ខេត្តកំពត ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ឧសភា ឆ្នាំ២០២៤ ស្ត្រីចំណាស់ម្នាក់ឈ្មោះតី ខុម អាយុ៧២ឆ្នាំ រស់នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត បានកាន់រូបថតកូនប្រុសម្នាក់ឈ្មោះហេង ឆាយ អាយុ៣៥ឆ្នាំ ជាមនុស្សគរបានបាត់ខ្លួន ។
ការបាត់ខ្លួនកូនប្រុស របស់ស្ត្រីចំណាស់នោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ដល់មន្ត្រីនគរច្រកទ្វារទ្វេភាគីតន់ហន់ ដោយសារតែស្ត្រីចំណាស់រូបនោះបាននិយាយរៀបរាប់គួរឱ្យអាណិតពាក់ព័ន្ធនិងកូនប្រុសដែលជាមនុស្ស គ រស់នៅជាមួយម្ដាយចាស់ជរា និងឪពុកឈ្មោះហេង វឿន អាយុ៦៦ឆ្នាំពិការជើងរយៈពេល៣ឆ្នាំហើយដេកនៅតែលើកន្ទេល ។
កាលពីថ្ងៃទី៧ ឧសភា ស្ត្រីចំណាស់ដែលត្រូវជាម្ដាយកូនប្រុស គ បាននិយាយប្រាប់ថា បុរសជាប្ដីពិការជើង ដែលគេរកឃើញថាជាជំងឺលើសឈាម ដេកនឹងកន្ទេល៣ឆ្នាំហើយ និងរូបគាត់ជាម្ដាយរបស់កូនប្រុស គ នោះក៏ជរាដែរ សង្ឃឹមតែលើកូនប្រុស គ ធ្វើការសំណង់ចិញ្ចឹមឪពុកម្ដាយតែប៉ុណ្ណោះ ប៉ុន្តែឥឡូវបាត់ខ្លួនទៀត មិនដឹងជាទៅកន្លែងណា។
ស្ត្រីចំណាស់រូបនោះបាននិយាយប្រាប់បន្តថា គ្រួសារគាត់ក៏មានបណ្ណ័ក្រីក្រដែរ ប៉ុន្តែត្រូវបានចប់អាណត្តិ ហើយត្រូវធ្វើថ្មីឡើងវិញ ។ ស្ត្រីចំណាស់ដែលបាត់កូនប្រុសជាមនុស្សគរជាទីស្រឡាញ់របស់គាត់ និងបានដើរស្វែងរកគ្រប់ច្រកល្ហកនាប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏នៅតែគ្មានដំណឹង ហើយបើបងប្អូនណាបានប្រទះឃើញ សូមជួយផ្ដល់ដំណឹងឱ្យគាត់ផង ៕

អត្ថបទដែលជាប់ទាក់ទង