Banner Detail Top

បុរសម្នាក់ ជិះម៉ូតូដួលអូសទៅបុកដើមឈើ បណ្ដាលឲ្យរងរបួស//ធ្ង//ន់ ស្លា//ប់//ពេលបញ្ជូនទៅដល់មន្ទីពេទ្យ

ភ្នំពេញៈ ហេតុការណ៍នេះ វេលាម៉ោង១១យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បុរសម្នាក់ជិះម៉ូតូហុងដាវ៉េវពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1AZ7077 ក្នុងល្បឿនលឿនខ្វះប្រុងប្រយ័ត្នដួលអូសជ្រុលចង្កូតទៅបុកនិងដើមឈើបណ្ដាលឲ្យអ្នកជិះម៉ូតូសន្លប់ក្បាលហូរឈាមស្តូចស្តឹង ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ តាមបណ្ដោយផ្លូវជាតិលេខ២ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុនៅសល់តែម៉ូតូដែលរងការខូចខាតសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម៕

អត្ថបទដែលជាប់ទាក់ទង