Banner Detail Top

ឃា//ត់//ខ្លួនជន//ស//ង្ស័យ//ចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងទូរស័ព្ទ

កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងទូរស័ព្ទ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ វ៉េត សីហា ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ឈុត បញ្ញា ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣-ឈ្មោះ ផៃ ភារម្យ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សម្ភារបាត់បង់៖ ទូរស័ព្ទដៃម៉ាកអាហ្វូន ៧ផ្លើស ពណ៌ខ្មៅ, លុយចំនួន២០០០ ០០រៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ វត្ថុតាងចាប់យក៖ កាបូបលុយ ពណ៌សូកូឡា,ប័ណ្ណចាក់វ៉ាក់សាំង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,ប័ណ្ណសមាជិក ប.ស.ស,ម៉ូតូ។
ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង