Banner Detail Top

ករណីអគ្គិភ័យឆេះរថយន្ដ០១គ្រឿង ស្ថិតនៅចំនុចភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ នៅថ្ងៃ អាទិត្យ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៤ ។ ករណីអគ្គិភ័យឆេះរថយន្ដ០១គ្រឿង ស្ថិតនៅចំនុចភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ចៅ រាម ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅរស់នៅភូមិ ស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ។ ប្រភេទរថយន្តម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2E-7727
មូលហេតុ:ឆ្លងចរន្ដអគ្គិសនី ។ ការខូចខាត: រថយន្ដផ្នែកខាងមុន (៣០%) ។
ករណីអគ្គិភ័យនេះ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរុង បានយករថយន្ដពន្លត់អគ្គិភ័យរបស់អធិកាដ្ឋាន ចំនួន០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៤ធុង បានរលត់ទាំងស្រុង

អត្ថបទដែលជាប់ទាក់ទង