Banner Detail Top

កម្លាំងអធិការស្រុកទ្រាំង ឃា..ត់…ខ្លួនជន…ស…ង្ស័យ…ចំនួន ០៥នាក់ ករណី…គ្រឿ…ង…ញៀ…ន

ស្រុកទ្រាំង ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីទាបភ្លឺ ដឹកនាំដោយលោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលកស្រុកទ្រាំង ដឹកនាំកម្លាំងជំនាញនិងអន្តរាគមន៍ ចុះល្បាតក្នុងភូមិសាស្រ្ដ សំខាន់ៗ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១/ឈ្មោះ មុំ ឧត្ដម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (ជួញដូរប្រើប្រាស់ )
២/ឈ្មោះង៉ែត ភាស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់ )
៣/ឈ្មោះលាង ប៉ូឡូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់ ) ។ដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៦កញ្ចប់តូច ទូរស័ព្ច០៣គ្រឿង ម៉ូតូ០២គ្រឿង,១/ម៉ាកC125 ពណ៍ខ្មៅ ផលិតឆ្នាំ២០២០ ផ្លាកលេខ ព្រៃវែង ១S ២៤៦១ ,២/ម៉ាកC125 ពណ៍ខ្មៅ ផលិតឆ្នាំ២០២០ ផ្លាកលេខ កណ្ដាល១AL ៣៥៧១។
តាមចម្លើយសារភាពឈ្មោះមុំ ឧត្ដម ថាថ្នាំញៀនដែលសមត្ថកិច្ចដកហូតនោះគឺទិញពីឈ្មោះ សេង ទូច។ ដោយបានការអនុញ្ញាតិពីឯកឧត្ដមព្រះរាជ កម្លាំងជំនាញបានបន្ដនីតិវិធីវេលាម៉ោង៧:៣០នាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះសេង ទូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀន០១ ម៉ូតូ០១គ្រឿងC125 ពណ៍ខ្មៅ ផលិតឆ្នាំ២០១១ ឡើងតែម ឆ្នាំ២០២១ ស្លាកលេខភ្នំពេញ ១AZ ៣១៨៦ ទូរស័ព្ច០១គ្រឿង តាមចម្លើយរបស់ឈ្មោះសេង ទូច ថ្នាំញៀនដែលសម្ថកិច្ចដកហូតទិញពីឈ្មោះ ឯក ស៊ីដេន ហៅដេន នៅវេលាម៉ោង៩:៣០នាទី ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឯក ស៊ីដេន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ វត្ថុតាងម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់ធំ ម៉ូតូ០១គ្រឿងម៉ាក Smass Revo ពណ៍ខ្មៅ(គ្មានស្លាកលេខ) ទូរស័ព្ច០១គ្រឿង ។
ដោយមានការសម្របសម្រួលពី ឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១១:៣0នាទី សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ ខាងលើនៅអធិការដ្ឋាន ធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង