នារីម្នាក់ស្រវឹងស្រាបេីករថយន្តស៊េរីទំនេីប ម៉ាស្ដារ ស្លាកលេខ ភ្នំពេញ 2BG 7451 បុកបង្គោលបង្ហាញលេខផ្លូវ រួចរយ៉ែ រថយន្តបេីករត់យកទៅទុកនៅផ្ទះទ្បេីងដេកធ្វេីមិនដឹង
មិនដឹងស្រវឹង រឺយ៉ាងណា បេីកសុខៗក៏រេចង្កូត ឡេីងខឿនផ្លូវបុកស្លាកសញ្ញាបង្ហាញផ្លូវនៅ នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែង៣៨០
នៅវេលាម៉ោង១១ៈ៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ មានហេតុការណ៍គ្រេាះថ្នាក់ចរាចរណ៌មួយកេីតឡេីងនៅភូមិសាស្រ្តខាងលេី ក្នុងទឹកដីនៃខណ្ឌបឹងកេងកង
យោងតាមប្រភពនៅកន្លែងកេីតហេតុបានអោយដឹងថា បន្ទាប់ពីបេីកបុករួច ឃេីញថាគាត់គេងមួយសន្ទុះ ភ្លាមៗប្រជាពលរដ្ឋដែលនៅក្បែរនេាះព្រួយបារម្ភខ្លាចម្ចាស់រថយន្តដែលជានារីម្នាក់មានបញ្ហាអ្វីក៏សម្រេចចិត្តគេាះកញ្ចក់រថយន្តដេីម្បីដាស់គាត់ ក្រោយពីដឹងខ្លួននារីរូបស្រស់ក៏បេីករថយន្តចេញពីកន្លែងកេីតហេតុទៅឈប់មុខផ្ទះមួយកន្លែងស្ថិតក្នុងបុរីជីពម៉ុង ផ្លូវ២៧១ ស្ថិតក្នុងទឹកដីនៃខណ្ឌមានជ័យ
ក្រោយកេីតុហេតុយេីងក៏មិនទាន់ដឹងដែរថា សមត្ថកិច្ចបានធ្វេីការទៅតាមច្បាប់រឺយ៉ាងណានេាះទេ ដោយសារតែក្រោយកេីតុហេតុភ្លាមម្ចាស់រថយន្តបានចតរថយន្តរួចចូលគេងយ៉ាងព្រងេីយបាត់ទៅហេីយ ។