បើកបរថយន្តខ្វះការប្រុងប្រយ័ត្ន ទើបឈានដល់ជ្រុលចង្កូត បុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចំណុចមុខសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Volkswagen Caravelle ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7088 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈពេលដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ត ខ្ទេចមួយកំណាត់ខាងមុនទាំងស្រុងតែម្ដង។ សំណាងល្អ ប៉ះពាល់រងគ្រោះដល់អ្នកដំណើរ ខណៈពេលថ្មើរហ្នឹងមាន អ្នកបើកបរយានជំនិះច្រើន តាមបណ្ដោយមហាវិថីព្រះមុនីវង្ស នេះ ហើយអ្នកបើកបរក៏ មិនគ្រោះថ្នាក់។ សមត្ថកិច្ច ជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកពីទីតាំងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង