ស្រ្តីចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្ស ៣នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍
មណ្ឌលគិរី៖ កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្ស ៣នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធតបានកើតឡើងរវាងម៉ូតូបុកជាមួយរថយន្តកូរ៉េ លើកំណាត់ផ្លូវជាតិលេខ៧៦A នៅត្រង់ចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នៅមុនពេលកន្លែងកើតហេតុ រថយន្តកូរ៉េបង្ករហេតុពាក់ស្លាកលេខភ្នំពេញ 2AE-6342 ពណ៌សបើកបរទឹសដៅពីលិចទៅខាងកើត មកដល់ចំណុចកើតហេតុបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅពីមុខស្របពេលដែលមានរថយន្តមួយគ្រឿងទៀតបើកបរបញ្ច្រាស់ទឹសគ្នាមកដល់ រថយន្តបង្ករនោះក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងនោះពេញទំហឹងតែម្តង។
ករណីនេះដែរបណ្ដាលឲ្យជនរងគ្រោះស្លាប់ៅនិងកន្លែងឯស្ត្រីពីរនាក់និងកូនក្មេងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុក។ ជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើជិះម៉ូតូម៉ាកវេវពណ៌ក្រហមអត់ស្លាកលេខ៕