រថយន្តដឹកសពបុរសម្នាក់ ពីព្រំប្រទល់ប្រទេសថៃ ឆ្ពោះយកទៅធ្វើបុណ្យនៅគេហដ្ឋានឯភ្នំពេញ ប៉ុន្តែមិនទាន់ដល់ផង ត្រូវរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយទឹក

កំពង់ឆ្នាំង៖ នៅ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២០-១២១ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។


សពដែលដឹកនេះជាអ្នកជំងឺម្នាក់ដែឡបានទៅព្យាបាលនៅប្រទេសថៃហើយបានស្លាប់ រួចក្រុមគ្រួសារក៏បានជួលរថយន្តដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានរាជធានីភ្នំពេញ។ ប៉ុន្តែពេលដឹកតាមរថយន្តឈ្នួលម៉ាកស្តារិច ពណ៌ទឹកប្រាក់ មកដល់កន្លែងកើតហេតុក៏បានផ្ទុះកង់មុខ ក្រោយខាងស្ដាំទាំង២គ្រាប់ ធ្លាក់ចូលប្រឡាយទឹកខាងស្តាំតែម្ដង។ ក្នុងរថយន្តក៏មានអ្នកជិះជាគ្រួសារសពជនរងគ្រោះ ៥នាក់ បានរងរបួស៣នាក់ ក្នុងនោះធ្ងន់ម្នាក់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូណ៌ ចំណែកសពត្រូវបានក្រុមគ្រួសារ ជួលរថយន្តបន្តដឹកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង