គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត និងរុញបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដំបូងមានបុរសម្នាក់បានបេីករថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BY-5545 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដមពីត្បូងទៅជេីងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្តម៉ាក Lexus RX 330 ពណ៌ស្ក ពាក់ផ្លាកលេខភ្នំពេញ 2AM-7158 ធ្វេីដំណេីរស្របទិសគ្នាយ៉ាងលឿនមិនប្រយ័ត្នបានទៅបុករថយន្ត Prius ពីក្រោយពេញទំហឹង និងធ្វេីឱ្យរថយន្ត Prius ខ្ទាតទៅបុកបន្តរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ថែមទៀតរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ ។ ប៉ុន្តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីរថយន្តទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់ ៕