លោកតា លោកយាយ០២នាក់ ប្តី.ប្រពន្ធ.មានជំងឺរ៉ាំរ៉ៃដេកស្លាប់ បង្កការភ្ញាក់ផ្អើល

លោកតា លោកយាយ០២នាក់ ប្តី.ប្រពន្ធ.មានជំងឺរ៉ាំរ៉ៃដេកស្លាប់ បង្កការភ្ញាក់ផ្អើល

បាត់ដំបង ៖ លោកតា .លោកយាយ.០២នាក់ប្តី.ប្រពន្ធ.មានជំងឺរ៉ាំរ៉ៃដេកស្លាប់យ៉ាងអាណោចអាធម្ម.បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង កើតហេតុនៅ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣ ។
ក.ជនសង្ស័យគ្មាន។


ខ.សាកសពជនរងគ្រោះចំនួនពីរនាក់។
១-សាកសពជនរងគ្រោះប្ដីឈ្មោះសូ សំអឿន អាយុអាយុ៧៦ឆ្នាំ មុខរបរចាស់ជរា
២-សាកសពជនរងគ្រោះប្រពន្ធឈ្មោះ អុិត លឿតអាយុ៦៦ឆ្នាំ មុខរបរពិការ
រស់នៅភូមិឃុំកើតហេតុខាងលើ។
គ.វត្ថុតាងស្នាក់ស្នាមប្រមូលចាប់យក
១.នៅកន្លែងកើតហេតុគ្មាន។
ឃ.ព្យសនកម្មស្លាប់មនុស្សចំនួនពីរនាក់។
I.ការទទួលព័ត៌មាន
នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី វ៉ាយ វ៉ារ៉ាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិមបានរាយការណ៍រឿងហេតុខាងលើនិងទទួលបញ្ជាពីលោកអធិការកម្លាំងនគរបាលយើងខ្ញុំ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ។


II.រឿងហេតុ
-នៅថ្ងៃទី៥ ឧសភា ២០២៣ វេលាម៉ោងប្រហែល៦និង៣០នាទី ឈ្មោះ សូ ច័ន្ទដុល្លា ភេទប្រុស អាយុ៣៣ឆ្នាំបានទូរស័ព្ទមកឪពុកខ្លួនតែមិនលើក។
-នៅថ្ងៃទី០៧ ឧសភា ២០២៣ ខ្លួនបានជិះម៉ូតូកង់បីជាមួយប្រពន្ធកូនពីខេត្តបន្ទាយមានជ័យមករកឪពុកខ្លួននៅផ្ទះវេលាម៉ោងប្រហែល១០ និង០០នាទី ពេលមកដល់ឃើញទ្វាររបងមិនចាក់សោរនិងទ្វារផ្ទះក៏មិនចាក់សោរដែរ ខ្លួនបានឃើញឪពុកដេកស្លាប់លើប៉ាវអុី ចំណែកឯម្ដាយដេកស្លាប់លើគ្រែ។
-បញ្ជាក់ៈ ឪពុករបស់ខ្លួនមានជម្ងឺទឹកនោមផ្អែម ទឹកនោមប្រៃ និងលើសឈាម ចំណែកម្តាយមានជម្ងឺពុកឆ្អឹងខ្នងដើរពីរួច និងមានជម្ងឺដំប៉ៅក្រពះ។
III. ការស្រាវជ្រាវ និងពិនិត្យ
ក.ការស្រាវជ្រាវ
១.យោងតាមការបំភ្លឺរបស់កូនប្រុសបង្កើតជនរងគ្រោះឈ្មោះសូ ច័ន្ទដុល្លា អាយុ៣៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ បានបំភ្លឺថានៅថ្ងៃទី០៥ ឧសភា ២០២៣ វេលាម៉ោងប្រហែល៦ និង៣០នាទី ខ្លួនបានទូរស័ព្ទមករកឪពុកខ្លួនតែមិនចូលខ្លួនក៏ធ្វើដំណើរពីខេត្តបន្ទាយមានជ័យមកផ្ទះឪពុកខ្លួននៅបាត់ដំបងនៅថ្ងៃទី០៧ ឧសភា ២០២៣ វេលាម៉ោង១០ និង០០នាទី ដោយម៉ូតូកង់បីជាមួយនឹងក្រុមគ្រួសារប្រពន្ធកូនពេលមកដល់ផ្ទះឪពុកខ្លួន ខ្លួនបានឃើញទ្វាររបង និងទ្វារផ្ទះអត់ចាក់សោរ ខ្លួនបានចូលទៅឃើញឪពុកដេកស្លាប់លើប៉ៅអ៊ីនិងម្ដាយដេកស្លាប់លើគ្រែ។
កាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៣ ខ្លួនបានជូនឪពុកម្តាយទៅសម្រាកពេទ្យកែស៊ីនួនដោយឪពុកមានរោគប្រចាំកាយលើសឈាម ទឹកនោមផ្អែមទឹកនោមប្រៃ ចំណែកម្តាយមានជម្ងឺពុកឆ្អឹងខ្នងដើរពុំរួច និងរលាកក្រពះ។
-តាមការបំភ្លឺរបស់កូនស្រីបង្កើតជនរងគ្រោះឈ្មោះសូ ចន្ធូ អាយុ៤២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានបំភ្លឺថានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល១០ព្រឹក ប្អូនប្រុសខ្លួនឈ្មោះ សូ ច័ន្ទដុល្លា បានជិះម៉ូតូកង់បីមកប្រាប់ខ្លួនដល់ផ្ទះថាឪពុកម្ដាយបានដេកស្លាប់នៅផ្ទះខ្លួនក៏ធ្វើដំណើរពីរនាក់បងប្អូនមកផ្ទះឪពុកម្ដាយឃើញគាត់ដេកស្លាប់មែន។ក្រោយមកក៏រាយការណ៍ជូនសមត្ថកិច្ច។

តាមការបំភ្លឺរបស់អ្នកជិតខាងឈ្មោះ វ៉េត វារីភេទស្រី អាយុ២៩ឆ្នាំ បានបំភ្លឺថានៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ខ្លួនមិនឃើញជនរងគ្រោះចេញចូលផ្ទះដូចសព្វដង។លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ទើបទទួលដំណឹងថាជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធដេកស្លាប់ក្នុងផ្ទះ។
ខ.ការត្រួតពិនិត្យកន្លែងកើតហេតុ
ស្ថិតនៅលំនៅដ្ឋានរបស់សាកសពឈ្មោះ សូ សំអឿន អាយុអាយុ៧៦ឆ្នាំ ។
ទីកន្លែងកើតហេតុរកឃើញ គ្មាន។
គ.ការពិនិត្យសាកសព
១ .សាកសពឈ្មោះ សូ សំអឿន ភេទប្រុស អាយុ៧៦ឆ្នាំ ដេកស្លាប់នៅបន្ទប់ទទួលភ្ញៀវអាក្រាតកាយក្នុងសភាពផ្ងារនៅលើប៉ៅអ៊ី ជើងសំយ៉ុងចលើការ៉ូ ក្បាលមកទិសខាងកើតមានសភាពហើមស្អុយរលួយ។
ការពិនិត្យស្លាកស្នាមនៅលើរាងកាយសាកសពសពមានសភាពហើមស្អុយរលួយ គ្មានស្លាកស្នាម និងមានចេញលាមក។
២.សាកសពឈ្មោះ អុិត លឿត ភេទស្រី អាយុ៦៦ឆ្នាំ ដេកក្នុងបន្ទប់ដេកស្លៀកសារ៉ុងចងពុង នៅលើគ្រែ ក្បាលទៅទិសខាងត្បូង។
ការពិនិត្យស្លាកស្នាមនៅលើរាងកាយសាកសពពុំមានស្លាកអ្វីគួរអោយកត់សម្គាល់ទេ។
Iសន្និដ្ឋាន៖ សាកសពប្ដីស្លាប់ដោយសារគាំងបេះដូង(អាចស្លាប់នៅថ្ងៃទី៥ ឧសភា ២០២៣)។
-សាកសពប្រពន្ធស្លាប់ដោយសារអត់អាហារនិងជម្ងឺដំប៉ៅក្រពះអាចស្លាប់នៅថ្ងៃទី០៧ ឧសភា ២០២៣។ សាកសពទាំងពីរនាក់ប្តីប្រពន្ធបានប្រគល់ឲ្យកូនធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង