ស្ត្រីអាជីវករផ្សាររាត្រី៦០ម៉ែត្រ ចោរឆក់កាបូប អស់សម្ភារៈជាច្រើន ត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ត្រីអាជីវករផ្សាររាត្រី៦០ម៉ែត្រ ត្រូវបានចោរឆក់កាបូប បាត់អស់សម្ភារៈជាច្រើន ខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ ទៅដល់ត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះដែលទទួលរងនូវការឆកនេះមាន ឈ្មោះ ហូ សុនី ភេទ ស្រី អាយុ ៥២ ឆ្នាំ រស់នៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា បាត់បង់សម្ភារៈខ្សែដៃមាសចំនួន០៥ ជី ១ ខ្សែ ខ្សែក មាស ១ដំឡឹង ១ខ្សែ កងដៃផ្លាកទីន ចំនួន២ជី ចំនួន១ខ្សែ ប្រាក់ដុល្លាចំនួន ៣០០$ ៕