ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់បញ្ជល់មាន់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល
សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់បញ្ជល់មាន់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល អមដោយខ្លឹមសារថា មានថ្ងៃខែមានអាស័យដ្ឋានច្បាស់លាស់ សូមសមត្ថកិច្ចប៉ុស្តិ៍ស្រាវជ្រាវរកមុខម្ចាស់ទីតាំង និងម្ចាស់មាន់មកទទួលខុសត្រូវចំពោះមុខច្បាប់ ភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាឱ្យកម្លាំងជំនាញជំនាញចុះស្រាវជ្រាវទីតាំងដែលបានផ្សព្វផ្សាយខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០ កម្លាំងផ្នែកជំនាញនគរបាលស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងកម្លាំងប្រជាការពារ បានចុះធ្វើការស្រាវជ្រាវដល់ទីតាំងដែលមានក្នុងវីដេអូ គឺរោងទុក្ខចោល ម្ចាស់ឈ្មោះ ប៊ុន ពួរ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ បច្ចុប្បន្នមានទីលំនៅរាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល តែពុំឃើញមានការលួចលេងល្បែងស៊ីសងខុសច្បាប់(បញ្ជល់មាន់) នោះទេ។
ចំពោះករណីនេះកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តស្រាវជ្រាវកំណត់មុខសញ្ញាដែលលួចលាក់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីឈានដល់ការបង្ក្រាបចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប តាមការគួរ!