ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តការងារមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តការងារមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ក៏បានឧបត្ថម្ភថវិកា ចំនួន ១០លានរៀល ជូនដល់រដ្ឋបាលស្រុកព្រះស្តេច ផងដែរ៕